V9 V9 V9 V9 V9
ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវ​ បណ្តាលឱ្យបាក់ក.ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយយុវជនម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកនឹងខឿនផ្លូវ បណ្តាលឱ្យបាក់ក.ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២៖១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ច ថ្លែងថា ជនរងគ្រោះមានឈ្មោះ ងន សុខហេង អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៨២ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញយុវជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HT-4383 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបានជ្រុលទៅបុកនឹងខឿនផ្លូវ​ បណ្តាលអោយ​អូស២០ម៉ែត្រ បែកក្បាល បាក់ក.ស្លាប់ភ្លាមៗតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងនិងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌច្បារអំពៅបណ្ដោះអាសន្ន ។ ចំណែកសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top