V9 V9 V9 V9 V9
ព័ត៌មានជាតិ

ជិះកង់រេីសអេតចាយឃេីញអាគុយទុកចោល​ លួចយកមកត្រូវម្ចាស់តាមទាន់​ ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖យុវជនម្នាក់ដេីររេីសអេតចាយ​ ឃេីញអាគុយរថយន្តទុកចោល​ ក៏លួចមក​ តែត្រូវម្ចាស់តាមទាន់​ ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង​ ។ 

ជាមួយគ្នានេះ​ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បញ្ជូនទៅតុលាការហេីយ​ នៅរសៀលថ្ងៃទី៨​ ខែកុម្ភៈ​ នេះ​ ដេីម្បីចាត់ការតាមច្បាប់​ ។ 

កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចេញផ្សាយថា​ ជនសង្ស័យបានធ្វើសកកម្មភាពលួចអាគុយរថយន្តកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុចផ្លូវលេខ៣៧១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះ ទេព ណែមសុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានជិះកង់ចេញពីផ្ទះនៅ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ 

លុះពេលជិះមកដល់ម្តុំលូ៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក៏បានឃើញរថយន្តដឹកដីចតនៅលើចិញ្ចើមផ្លូវខាងមុខផ្ទះប្រជាពលរដ្ឋ ហើយក៏បានឃើញអាគុយរថយន្តដែលដោះហើយស្រាប់ ឃើញដូចនោះខ្លួនក៏ធ្វើសកម្មភាពលួចយកអាគុយរថយន្តនោះ តែត្រូវម្ចាស់រថយន្តមកទាន់ ក៏ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីស្រាវជ្រាវបន្តនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

ព្រមជាមួយគ្នានោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានធ្វើតេស្ត ទឹកនោមជនសង្ស័យ ពិនិត្យឃើញថា មានជាប់សារធាតុញៀនដែលជនសង្ស័យបានប្រើប្រាស់ខុសច្បាប់ជាប្រចាំផងដែរ​ ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top