V9 V9 V9 V9 V9
ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចម៉ូតូ និងរកឃើញមានផ្ទុកសារធាតុញៀន

ភ្នំពេញ៖ជនសង្ស័យ២នាក់ លួចម៉ូតូតែមិនបានសម្រេចត្រូវបានសមត្ថកិច្ចក្របួចបាន នៅវេលាម៉ោង ២៖៣០នាទី ថ្ងៃទី៧ ខែកុម្ភៈ នេះ នៅចំណុច ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន ៖

១. ឈ្មោះ ព្រំ សុខន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៩២ ផ្លូវលេខ៣៧១ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

២. ឈ្មោះ ម៉ុត ធាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ក្រោយឃាត់ខ្លួនត្រូវបានរកឃើញថាសុទ្ធតែមានផ្ទុកសារធាតុញៀនថែមទៀតផង ។

វត្ថុតាងដែលចាប់បានរួមមាន ៖ ដែកចុងស្រួចចំនួន ១ដើម , សោរទីបលេខ៨ចំនួន ១ដើម , ដែកលួស សរសៃចំនួន ២កំណាត់ , កូនសោរម៉ូតូចំនួន១ និងម៉ូតូ១គ្រឿងម៉ាកឆាលី ពណ៌ខៀវ លេខម៉ាស៊ីន 3502389 គ្មានផ្លាកលេខ ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top