V9 V9 V9 V9 V9
ព័ត៌មានជាតិ

សន្តិសុខផ្សារសូរិយ៉ាម៉លម្នាក់ និងជាអ្នកជំនាញខាងលួចកញ្ចក់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ជនសង្ស័យម្នាក់ជាសន្តិសុខផ្សារសូរិយ៉ាម៉ល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយសារលួចកញ្ចក់រថយន្ត ហើយពិនិត្យទឹកនោមឃើញមានសារធាតុញៀនថែមទៀត ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ២៣៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ត្រង់ចំនុចមុខផ្ទះលេខ១៩៣ E0 ផ្លូវ២១៧ ភូមិ៣ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចថ្លែងថា ជនសង្ស័យមានឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ គ្រុយ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅទីកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចដកហូតបានវត្ថុតាង និងសំភារៈ រួមមាន ៖ កញ្ចក់រថយន្តរបស់ជនរងគ្រោះចំនួន២ , ដែកសំរាប់ឆ្កឹះសោរចំនួន ៤សរសៃ , ទួណឺវិសចំនួន២ , ម៉ូតូជិះធ្វើសកម្មភាពចំនួន ១គ្រឿង , មួកកាសពណ៌ចំនួន១ ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់កញ្ចក់រថយន្តឱ្យជនរងគ្រោះវិញ រីឯជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top