V9 V9 V9 V9 V9
ព័ត៌មានជាតិ

សូមបញ្ឈប់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន! បុរសម្នាក់ជួញដូរគ្រឿងញៀននៅខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ នេះ កម្លាំងជំនាញខណ្ឌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ១ បានចុះបង្ក្រាបជាក់ស្ដែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិ២ ក្រុម៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ វេលាម៉ោង ៩៖០០នាទីព្រឹក ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ផងដែរ។

ជនសង្ស័យមាន ឈ្មោះ ពេជ្រ សុខុម ភេទ ប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិ ខ្មែរ មុនរបរ កម្មករ ស្នាក់នៅផ្ទះជួល ផ្លូវ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ចូលទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top