V9 V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

វីរុសកូរ៉ូណា៖ ក្រោយពលរដ្ឋរំអុកពេក ពេលនេះមេដឹកនាំហុងកុងប្រកាសបិទព្រំដែនជាមួយប្រទេសចិនហើយ

ហុងកុង៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡេម បានប្រកាសនៅថ្ងៃចន្ទ ទី៣ ខែកុម្ភៈនេះនូវការផ្អាកការឆ្លងកាត់ព្រំដែនចំនួន ១០ ក្នុង ចំនោមច្រកព្រំដែនចំនួន១៣ ជាមួយប្រទេសចិនដីគោក ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីនេះ ដោយបញ្ឈប់ការអំពាវ នាវឱ្យបិទព្រំដែនទាំងមូលពីសំណាក់ពលរដ្ឋហុងកុង ។

នៅក្នុងការចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel NewsAsia លោកស្រី ឡេម បានប្រកាសបិទប្រតិបត្តិការព្រំដែនមួយចំនួនរួចទៅ ហើយរាប់បញ្ចូលទាំងសាឡាងឆ្លងកាត់ព្រំដែន និងសេវាកម្មផ្លូវដែកល្បឿនលឿនទៅកាន់ចិនដីគោក។ លោកស្រីបាននិយាយថា ការបិទ ព្រំដែនទាំងមូលនឹងមិនសមរម្យ និងមិនសមហេតុផលក៏ដូចជា“ ការរើសអើង” ។

គួរជម្រាបជូនដែរថា ការប្រកាសនេះធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីបុគ្គលិកពេទ្យរាប់រយនាក់បានធ្វើកូដកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាល ហុងកុងបិទព្រំដែនជាមួយដីគោក៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top