V9 V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

ជនជាតិវៀតណាមដែលបានផ្ទុកវីរុសកូរ៉ូណាដំបូងគេ បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយព្យាបាលជាសះស្បើយ

ហាណូយ៖ស្ត្រីជនជាតិវៀតណាមម្នាក់ដែលបានផ្ទុកវីរុសកូរ៉ូណាដំបូងគេ បានចាកចេញពីមន្ទីរពេទ្យហើយនៅព្រឹកថ្ងៃចន្ទនេះ ក្រោយ ក្រុមគ្រូពេទ្យបានអះអាងថា នាងបានជាសះស្បើយពីមេរោគរលាកសួតប្រភេទថ្មីនេះហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន វៀតណាម VnExpress នៅថ្ងៃទី៣ ខែកុម្ភៈ។

កញ្ញា ង្វៀន ធាងត្រាង អាយុ ២៥ ឆ្នាំមានស្រុកកំណើតនៅខេត្តថាញហ័រនៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយនៅព្រឹកថ្ងៃចន្ទនេះ។

បើតាមលោកវេជ្ជបណ្ឌិតវៀតណាម ង្វៀន វ៉ាន់ស៊ី ប្រធានមន្ទីរពេទ្យបានមានប្រសាសន៍ថា“ អ្នកជំងឺបានបាត់គ្រុនក្តៅរយៈពេល ៦ ថ្ងៃ ជាប់ៗ គ្នាហើយសុខភាពរបស់នាងឥឡូវស្ថិតក្នុងស្ថានភាពប្រក្រតីឡើងវិញ។ ការធ្វើតេស្តថ្មីចំនួនពីរដងសម្រាប់វីរុសនេះ គឺបង្ហាញពី លទ្ធផល អវិជ្ជមាន” ។

គួរជម្រាបថា កញ្ញា ត្រាង គឺជានិយោជិកម្នាក់ក្នុងចំណោមបុគ្គលិកវៀតណាមបួននាក់នៃក្រុមហ៊ុន Nihon Plast Company ដែលមាន មូលដ្ឋាននៅប្រទេសជប៉ុន ដែលត្រូវបានគេរកឃើញថា បានឆ្លងមេរោគរលាកសួត បន្ទាប់ពីត្រឡប់មកពីទីក្រុងវូហាននៅខេត្តហ៊ូប៉ី ប្រទេសចិន ក្រោយពួកគេត្រូវបានបញ្ជូនទៅហ្វឹកហាត់រយៈពេលពីរខែ។

ដោយឡែក នៅថ្ងៃចន្ទនេះ វៀតណាមបានប្រកាសរកឃើញអ្នកផ្ទុកវីរុសរលាកសួតកូរ៉ូណាចំនួន ៣ករណីបន្ថែមទៀត សរុបទៅដល់ ៨ករណី ។ បុគ្គលិកទាំង ៤នាក់ស្ថិតក្នុងចំណោមបុគ្គលិក ៨នាក់របស់ក្រុមហ៊ុនដែលបានបញ្ជូនទៅវូហានដែលជាចំណុចកណ្តាល នៃការរាតត្បាតនូវវីរុសនេះ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top