V9 V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

ដោយសារជំងឺភ័យខ្លាចជ្រុលហួសហេតុ ពលរដ្ឋហុងកុងនាំគ្នាសម្រុកទៅទិញម្ហូបអាហារដើម្បីស្តុកទុកស្ទើរអស់ពីផ្សារ

ហុងកុង៖ ក្រោយផ្ទុះរាលដាលមេរោគរលាកសួតប្រភេទកូរ៉ូណាវីរុសដែលមានប្រភពចេញពីប្រទេសចិន ពលរដ្ឋហុងកុងដែលស្ថិតនៅក្នុង ប្រទេសដែនកោះជាប់ប្រទេសចិន មានការភ័យស្លន់ស្លោយ៉ាងខ្លាំងរហូតនាំគ្នាសម្រុកទៅទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ស្ទើរអស់ពីផ្សារ ដើម្បីយកមកស្តុកទុក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី៣ ខែកុម្ភៈ។

ពលរដ្ឋហុងកុងបាននិយាយថា ការនាំគ្នាសម្រុកទៅទិញម្ហូបអាហារយកមកស្តុកទុករបស់ប្រទេសដែនកោះដែលមានប្រជាជនប្រមាណ ៧,៤លាននាក់ គឺមិនធ្លាប់មានទេពីមុនមក សកម្មភាពរបស់ពលរដ្ឋហុងកុងនាពេលនេះ វាអាក្រក់ជាងភាពភ័យស្លន់ស្លោក្នុងអំឡុងការផ្ទុះ ជំងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ឆ្នាំ ២០០៣ ដែលបានសម្លាប់មនុស្សជិត ៨០០នាក់នៅទូទាំងពិភពលោក ក្នុងនោះមាន ពលរដ្ឋហុងកុងជិត ៣០០ នាក់បានបាត់ជីវិត។

មេរោគរលាកសួតថ្មីនេះគឺមានដើមកំណើតនៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន ហើយរហូតមកដល់ពេលនេះបានសម្លាប់មនុស្សចំនួន ៣៦១នាក់នៅក្នុងប្រទេសចិនទាំងមូល ។ នៅចុងសប្តាហ៍នៅហុងកុងមនុស្សរាប់រយនាក់បានតម្រង់ជួររាប់ម៉ោង ដើម្បីទិញម៉ាស និងផលិតផលបង្កើនប្រព័ន្ធភាពស៊ាំដូចជាវីតាមីនសេជាដើម។

គួរដឹងដែរថា ហុងកុងគឺជាប្រទេសដែនកោះមួយដែលដើរតាមប្រព័ន្ធគ្រប់គ្រងរបស់ចិន ហើយប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយខេត្ត មួយរបស់ចិនដែលកំពុងផ្ទុះវីរុសកូរ៉ូណាយ៉ាងខ្លាំងផងដែរ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top