V9 V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

ជនជាតិចិនរាប់ពាន់នាក់បានជាប់គាំងនៅវៀតណាម បន្ទាប់ពីរដ្ឋាភិបាលមួយនេះបិទជើងហោះហើរទាំងអស់ទៅកាន់ប្រទេសចិន

ខាញហ័រ៖ជនជាតិចិនប្រមាណ ៥,៣៦១នាក់ក្នុងនោះមានភ្ញៀវទេសចរ ៤,៨០០ នាក់ត្រូវបានជាប់គាំងនៅក្នុងខេត្តខាញហ័រប្រទេស វៀតណាម បន្ទាប់ពីរាល់ការហោះហើរទៅកាន់ប្រទេសចិនត្រូវបានផ្អាកចាប់ពីថ្ងៃទី១ ខែកុម្ភៈមក ចំពេលមានការរីករាលដាលនៃមេរោគ រលាកសួតថ្មីកូរ៉ូណាវីរុសចូលនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះកើនដល់ ៨ករណី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VnExpress នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ។

លោកង្វៀន ដាកថៃ អភិបាលរងខេត្តខាញហ័រ បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិចិនដែលមិនមែនជាអ្នកទេសចរ គឺជាវិនិយោគិន និងជាកម្មករស្របច្បាប់។ អាជ្ញាធរមូលដ្ឋានបានដាក់ញត្តិជូនលោកនាយករដ្ឋមន្រ្តីឱ្យជួយដោយនិយាយថា ជនជាតិចិនដែលជាប់គាំង ទាំងអស់មានបំណងត្រឡប់ទៅស្រុកកំណើតវិញ។

គួររម្លឹកថា រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យ ផ្អាករាល់ជើងហោះហើរទាំងអស់ទៅកាន់ប្រទេសចិន ដោយសារការឆ្លងវីរុសថ្មីនេះដែល បានរាលដាលយ៉ាងឆាប់រហ័សដោយបានអះអាងថា មានមនុស្សចំនួន ៣៦១នាក់ បានស្លាប់នៅក្នុងប្រទេសចិន និងម្នាក់នៅក្នុង ប្រទេសហ្វីលីពីន។ដោយឡែកនៅក្នុងប្រទេសវៀតណាមវិញគិតមកទល់ពេលនេះមាន ៨ករណីហើយ។

គួរជម្រាបថា ខេត្តខាញហ័ររបស់វៀតណាម ជាកន្លែងគោលដៅទេសចរណ៍តាមឆ្នេរដ៏ពេញនិយម ហើយជាតំបន់មួយក្នុងចំណោម តំបន់ចំនួន៣ នៃប្រទេសវៀតណាម ដែលបានប្រកាសពីការរីករាលដាលនៃមេរោគរលាកសួតប្រភេទថ្មីនេះ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top