V9 V9 V9 V9 V9
ព័ត៌មានជាតិ

ចេញពីខួបកំណើត បើកបរលឿនផ្ទុះកង់មុខ ជ្រុលបុកបង្គោលភ្លើងក្រឡាប់ច្រើនត្រឡប់ ស្លាប់ម្នាក់និងរបួស៣នាក់

ភ្នំពេញ៖មនុស្សប្រុសស្រី៤នាក់ ចេញពីកម្មវិធីខួបកំណើត បើកបរក្នុងល្បឿនលឿនជ្រុលបុកបង្គោលភ្លើង បណ្តាលអោយស្លាប់ម្នាក់ និង របួស៣នាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភៈ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រជាពលរដ្ឋ ឃើញហេតុការណ៍ អះអាងថា រថយន្តទំនើប LEXUS GS300 ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6479 ក្នុងល្បឿនលឿន ពេលមកដល់ជិតផ្លូវបេតុង ក្រោយផ្សារក្រមួន ស្រាប់តែផ្ទុះបែកកង់មុខ បណ្តាលអោយរេចង្កូត ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង ក្រឡាប់ជាច្រើនត្រឡប់ ធ្វើអោយស្លាប់ម្នាក់និងរបួស៣នាក់ ។

រថយន្តនេះ ទើបទិញថ្មី ខូចខាតស្ទើរ 80% បើកបរដោយ ឈ្មោះ ឈួន គឹមហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ អះអាងថា ពួកគេទើបចេញពីកម្មវិធីផឹកស៊ី ដោយអ្នកស្លាប់ ចំថ្ងៃខួបកំណើត តែម្តង ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top