V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

កំហុស ៥យ៉ាងដែលយល់ច្រឡំចំពោះសុខភាព

សុខភាពជាកត្តារឿងចម្បងដែលមនុស្សភាគច្រើនផ្តើមគិតគូឡើងវិញ ក្រោយពីមានការរាតត្បាតនៃជំងឺរាំរៃដែលនាំឲ្យ មានការចំណាយច្រើនទាំងថវិការ និងការថែទាំ។
កត្តាទាំងអស់នេះហើយ បានជាមនុស្សទូទៅភាគច្រើនងាក មកថែទាំសុខភាពប្រចាំថ្ងៃ តាមរយៈចំណីអាហារ ដែលទទួលទានប្រចាំថ្ងៃជំនួសវិញ ប៉ុន្តែជាអកុសល មនុស្សមួយចំនួនបានយល់ច្រលំ និងត្រូវបានបោកបញ្ឆោតដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
ថ្ងៃនេះ CPC NEWS នឹងពាំនាំនូវការយល់ច្រឡំ និងការបោកបញ្ឆោតតាមការផ្សាយពាណិជ្ជកម្មដូចតទៅ៖
១.ទឹកផ្លែឈើ
យើងត្រួវបានគេបណ្តុះគំនិតឲ្យជឿថា ការទទួលទានទឹកផ្លែឈើអាចធ្វើឲ្យយើងមានសុខភាពល្អ ព្រោះទឹកផ្លែឈើបានចម្រាញ់ពីផ្លែឈើស្រស់ ដែលសម្បូរទៅដោយវីតាមីន និងអាហារបំប៉នផ្សេងទៀតជំនួយសុខភាពរាងកាយ និងស្បែក ប៉ុន្តែអ្វីដែលអ្នកមិនដឹង ទឹកផ្លែឈើដែលអ្នកបានទិញនៅតាមហាងលក់គ្រឿងទេស សម្បូរទៅដោយស្ករ និងរសជាតិសិប្បនិម្មិត មិនមែនធម្មជាតិ ដូចផ្លែឈើស្រស់នោះទេ។

២. ភេសជ្ជៈដែលមានជាតិហ្គាស
ក្រុមហ៊ុនលក់ភេសជ្ជៈនានាទាំងតូច ទាំងធំ បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្សព្វផ្សាយភេសជ្ជៈរបស់ខ្លួន ភ្ជាប់ទៅនឹងការរីករាយយ៉ាងទាន់សម័យនៅពេលយើងញាំភេសជ្ជៈទាំងនោះ ប៉ុន្តែ ទាំងការផ្សព្វផ្សាយនោះមិនបានប្រាប់អ្នកទេថា ការញាំភេសជ្ជៈនោះនឹងធ្វើឲ្យអ្នកធាត់ និងមានជំងឺទឹកនោះផ្អែមនោះទេ។

៣. ស្ករ
ជាការពិតណាស់ថាស្ករ បានដើតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការរាងកាយរបស់យើង ប៉ុន្តែការទទួលទានស្គរច្រើននាំឲ្យមានបញ្ហាជាច្រើនដូចជាហានិភ័យនៃជំងឺធាត់ ទឹកនោមផ្អែម បេះដូង និងមហារីក ខ្សោយប្រព័ន្ធភាពស៊ាំ បង្កឲ្យមានជំងឺស្ត្រេសធ្វើឲ្យរាងកាយចាស់លឿនជាងធម្មតាជាដើម។ ប៉ុន្តែជាបញ្ហាក្រុមហ៊ុនម្ហូបអាហារធំ ៗ បានដឹងថា ស្ករអាចធ្វើឲ្យមនុស្សញៀន ចង់ញាំហើយ និងចង់ញាំម្តងទៅ ពួកគេបន្ថែមស្ករទៅផលិតផលរបស់ពួកគេ។ដូច្នេះផលិតផលរហូតដល់ទៅ ៧០% ឬច្រើនជាងនេះដែលលក់ នៅក្នុងហាងលក់គ្រឿងទេសអាមេរិចជាមធ្យម សព្វថ្ងៃនេះមានជាតិស្ករ។ វិទ្យាសាស្រ្តសម័យទំនើបបានរកឃើញថា ស្ករមិនត្រឹមតែអាក្រក់សម្រាប់សុខភាពរបស់អ្នកនោះទេ ប៉ុន្តែវាអាចធ្វើឲ្យញៀនដូចជាកូកាអ៊ីនផងដែរ។

៤. ការធ្វើលំហាត់ប្រាណ
យើងតែងតែជឿថា ការធ្វើលំហាត់ប្រាណនឹងជួយឲ្យអ្នកមានរូបរាងស្អាត និងមានសុខភាពល្អ ប៉ុន្តែអ្វីដែលអ្នកត្រូវទាញចំណាប់អារម្មណ៍នោះគឺ អាហារ និងភេសជ្ជៈដែលអ្នកបរិភោគចូលទៅ បានកំណត់នូវកត្តាសុខភាព និងរូបរាងរបស់អ្នកយ៉ាងខ្លាំង។ មានផលិតផលអាហារមួយចំនួនបានបញ្ជូលរូបភាពអ្នកកីឡាល្បីៗ ទៅលើកញ្ជប់ទំនិញរបស់គេ ដែលបង្ហាញថាផលិតផលពួកគេផ្សារភ្ជាប់និងការហាត់ប្រាណ ប៉ុន្តែបើអាហារមិនល្អ ទោះហាត់ប្រាណយ៉ាងណាក៏ពិបាកនិងជួយសុខភាពអ្នកដែរ។

៥.គេងច្រើន
យើងគ្រប់គ្នាបានដឹងថា ការគេងគ្រប់គ្រាន់នឹងផ្តល់ផលល្អចំពោះសុខភាពរាងកាយ និងសតិអារម្មណ៍ ប៉ុន្តែអ្នកប្រហែលជាមិនទាន់បានដឹងទេថា ការគេងច្រើនជ្រុល អាចប្រឈមខ្លាំងនិងបញ្ហាសុខភាពខ្លាំងបំផុត។ បើតាមការសិក្សា ចេញផ្សាយនៅថ្ងៃទី ៣ សីហា ២០១៨ បានឲ្យដឹងថាការគេងលើសពី១០ម៉ោងក្នុងមួយយប់ អាចបង្កើនគ្រោះកើតជំងឺសរសៃឈាមបេះដូងដល់ទៅ ៤៩% បើប្រៀបទៅនឹងអ្នកគេងតិចជាង៨ម៉ោង។

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top