V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

ចង់ដឹងទេ! ហេតុអ្វីបានជាមនុស្សជឿថា សត្វឆ្កែអាចមើលឃើញខ្មោច? តើរឿងនេះជាការពិតដែរ ឬទេ?

Last updated on មិថុនា 22nd, 2019 at 07:16 am

ឆ្កែអាចមើលឃើញខ្មោច”! នេះជាអ្វីដែលយើងគ្រប់គ្នាតែងនិយាយតៗគ្នា តែងតែដឹងតៗគ្នា ជាពិសេសនៅពេលដែលឃើញពួកវាបញ្ចេញអាការៈចម្លែក ព្រុស ឬថ្ងូរទៅនឹងអ្វីមួយដែលយើងមើលមិនឃើញសោះ។ តើសត្វឆ្កែពិតជាមានភ្នែកទិព្វ ឬមានវិញ្ញាណទី៦ សម្រាប់មើលឃើញអ្វីដែលមនុស្សយើងមិនអាចមើលឃើញ ហើយដែលខ្លាចនឹងមើលឃើញមែនដែរឬទេ?

តាំងពីបុរាណកាលមកដល់បច្ចុប្បន្ន មិនទាន់មានភស្តុតាង ឬការពន្យល់បែបវិទ្យាសាស្ត្រដែលអាចបញ្ជាក់បានថាសត្វឆ្កែពិតជាអាចមានសមត្ថភាពបែបនោះមែនឬអត់នោះទេ គឹមានតែសកម្មភាពប្លែកៗរបស់ពួកវា ដែលមិនអាចមានមនុស្សណាអាចយល់បានជាក់ប៉ុណ្ណោះ។

សកម្មភាពប្លែកៗទាំងនោះ ត្រូវបានគេយកមកសិក្សា និងចងក្រងជាឯកសារផងដែរ តួយ៉ាងដូចជាសៀវភៅ “Tails of the Afterlife” ដែលនិពន្ធដោយអ្នកនិពន្ធ Peggy Schmidt ដែលបានរៀបរាប់នូវព្រឹត្តិការណ៏ជាច្រើនទាក់ទងទៅនឹងសកម្មភាពប្លែកៗរបស់សត្វឆ្កែផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ភ្នែកទិព្វ ឬវិញ្ញាណទី៦របស់ឆ្កែដែលនាំឱ្យយើងគិតថាវាអាចមើលឃើញខ្មោចនោះគឺអាចដោយសារតែសមត្ថភាពសោតវិញ្ញាណដ៏វាងវៃ (ត្រចៀក) ចក្ខុវិញ្ញាណដ៏មុតស្រួច (ភ្នែក) និងឃានវិញ្ញាណដ៏ច្បាស់ (ច្រមុះ) របស់វាទៅវិញទេ។

វិញ្ញាណរបស់ឆ្កែខ្លាំងជាងមនុស្សសឹងតែរាប់រយដង ដូចជាភ្នែកដែលអាចចាប់យកសកម្មភាព និងរូបភាពតូចៗ ល្អិតៗជាច្រើន ញ្ញាណក្លិនដែលសឹងតែខ្លាំងជាងមនុស្សរហូតដល់ ១០០០ ទៅ ១០០០០ ដង សម្រាប់ត្រចៀកវិញ វាអាចលឺសម្លេងនៅប្រេកង់ខ្ពស់ជាងមនុស្សរហូតដល់ទៅ៤ ដងឯណោះ។

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top