V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

ចង់ដឹងទេ! ហេតុអ្វីជនម៉ូស្លីមមិនទទួលទានសាច់ជ្រូក?

Last updated on មិថុនា 20th, 2019 at 07:24 am

ការទទួលទានសាច់ជ្រូកជាប្រចាំថ្ងៃ អាចធ្វើឱ្យខួរក្បាលកើតតេនញ៉ា នឹងងាយទទួលរងជំងឺខួរក្បាលបំផុត នេះបើយោងតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្រសុខភាពនាសម័យកាលបច្ចប្បន្នបានបង្ហាញថា ការទទួលទានសាច់ជ្រូកជាប្រចាំថ្ងៃ ងាយរងគ្រោះកើតជំងឺតេនញ៉ាក្នុងខួរក្បាល។ ដូច្នោះដែរវេបសាយ CNN ថ្មីៗនេះទើបតែបានចេញផ្សាយសាច់រឿងមួយអំពីបុរសម្នាក់ ដែលមានតេនញ៉ាក្នុងខួរក្បាល។ គាត់បានឆ្លងតេនញ៉ានៅពេលធ្វើដំណើរទៅប្រទេសចិន!

តេនញ៉ាទាំងនេះត្រូវបានគេស្គាល់ថា Spirometra Erinaceieuropae និងអាចរកឃើញភាគច្រើននៅប្រទេសអាសីុ។ យោងតាមវេជ្ជបណ្ឌិត Effrosyni Gkrania-Klotsas ប៉ារ៉ាសីុតមានលក្ខណៈពិសេសជាងគេ ត្រង់ថាវាអាចផ្លាស់ទីដោយសេរីចូលទៅខួរក្បាល!
តេនញ៉ាប្រភេទនេះបង្កឱ្យកើតជំងឺមួយហៅថា Sparagnosis ដែលរកឃើញទូទៅនៅក្នុងសាច់ឆ្កែ និងឆ្មា។ រឿងគួរឱ្យព្រឺបះសក់គឺថា តេនញ៉ាប្រភេទ Spirometra Erinaceieuropae អាចលូតលាស់បានរហូតដល់ទៅ ១,៥ ម៉ែត្រឯណោះ។

តេនញ៉ាភាគច្រើនរកឃើញក្នុងសាច់ជ្រូក ហើយតេនញ៉ាបីប្រភេទក្នុងសាច់ជ្រូកអាចជ្រាបចូលខួរក្បាលរបស់មនុស្ស បន្ទាប់ពីវាឈ្មុលចូលប្រព័ន្ធប្រសាទ។ តេនញ៉ាទូទៅក្នុងសាច់ជ្រូកមានឈ្មោះថា Taenia Solium។ លោកវេជ្ជបណ្ឌិត Theodore Nash បាននិយាយថា មនុស្សជិត ៥ លាននាក់បានកំពុងកើតតេនញ៉ាបំផ្លាញខួរក្បាលនេះ!
ប៉ុន្តែ អ្វីទៅដែលបណ្តាលឱ្យសាច់ជ្រូកសម្បូរតេញ៉ាបែបនេះ? យោងតាមអ្នកជំនាញ តេនញ៉ាទាំងនេះកើតឡើងក្នុងខ្លួនជ្រូកគឺដោយសារតែរបៀបកាប់យកសាច់ជ្រូកគ្មានស្តង់ដារនិងគ្មានអនាម័យស្មោគគ្រោក។

ដោយឡែកនៅក្នុងច្បាប់របស់សាសនាឥស្លាមវវិញ សត្វជ្រូកគឺជាប្រភេទនៃសត្វដែលត្រូវបានព្រះអល់ឡោះហាមប្រាមនៅក្នុងជំពូកមួយចំនួននៃគម្ពីអាល់គួរអាន ដាច់ខាតមិនឲ្យបរិភោគធ្វើជាអាហារ ទោះជាក្នុងរូបភាពបែបណាក៏ដោយ ដូច្នោះដែរ រោមនឹងស្បែករបស់សត្វជ្រូកក៏ត្រូវបានហាមមិនឲ្យប៉ះ ព្រោះរោមនឹងស្បែករបស់វាគឺជាប្រការដែលគេគិតចូលក្នុងចំណោមប្រការដែលប្រឡាក់ស្មោកគ្រោក មិនស្អាតស្អំផងដែរ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top