V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

ចង់ដឹងទេ! ហេតុអ្វីយើងមិនត្រូវទទួលទានកាហ្វេ អោយលើសពី៣ ទៅ៤ពែងក្នុងមួយថ្ងៃ?

Last updated on មិថុនា 20th, 2019 at 07:25 am

កាហេ្វប្រាកដជាមានឥទ្ធិពលដ៏ពិសេសជាមិនខាន ដែលធ្វើឲ្យមនុស្សភាគច្រើនចូលចិត្តរសជាតិរបស់វាដោយ យកការផឹកកាហេ្វជាទម្លាប់ ឬដើម្បីបង្កើននូវកម្លាំងសមត្ថភាពកម្លាំងរបស់គេ។ ប៉ុន្តែតើអ្នកដែលពិចារណារទេ ថាតើកាហេ្វបានធ្វើអ្វីខ្លះចំពោះខ្លួនអ្នក?

ជាទូទៅ សារជាតិកាហេ្វអ៊ីននឹងជ្រាបចូលទៅក្នុងប្រព័ន្ធឈាមហើយធ្វើដំណើរយ៉ាងរហ័ស ទៅកាន់ខួរក្បាលរបស់អ្នកក្នុងរយៈពេលមិនយូរជាង ១០ នាទីទេក្រោយពីអ្នកពិសារកាហ្វេ ហើយដែលសារជាតិនោះទៅរំញោច និងបង្កើននូវភាពរវៀសរវៃ និងថាមពលរបស់មនុស្ស។ នេះជាហេតុបណ្តាលឲ្យមានការភ្ញោច និងបង្កើតនូវអរម៉ូនអង់ត្រូណាលីនដែលជាអរម៉ូនជួយដល់ ភាពស្វាហាប់ និងភាពយកចិត្តទុកដាក់របស់មនុស្ស។ ការសិក្សារស្រាវជ្រាវក៏បានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនក៏ជំនួយដល់ការ ចងចាំរបស់យើងផងដែរ។

ទីមួយ៖ សារជាតិកាហ្វេអ៊ីនបង្កើននូវអារម្មណ៍សប្បាយរីករាយ និងធ្វើឲ្យអ្នកញៀនផងដែរ។ មូលហេតុគឺវាធ្វើឲ្យអ្នកស្វាង និងមានថាមពល ម្យ៉ាងវិញទៀត កាហ្វេអ៊ីនក៏ជួយបង្កើននូវដូហ្វាមីននៅក្នុងខួរក្បាលអ្នក ដែលជាហេតុធ្វើឲ្យអ្នករីករាយផងដែរ។ ដូចនេះហើយ អ្នកប្រាកដណាស់នឹងមានអារម្មណ៍ស្រស់ថ្លា និង ស្វាហាប ហើយថែមទាំងសប្បាយ។ ផ្ទុយទៅវិញចំពោះអ្នកដែលពិសារកាហ្វេច្រើនហួសកំណត់ វានឹងបណ្តាលឲ្យកើនជាភាពញៀន នេះគឺអាចសង្កេតឃើញតាមរយៈការឈឺក្បាល់នៅពេលភ្ញាក់ពីគេងដែលត្រូវការតែកាហ្វេដើម្បីបំបាត់បញ្ហានេះ។

ការផឹកកាហ្វេច្រើនពេកនឹងបណ្តាលឲ្យខ្លួនអ្នកមានភាពឡេសឡស់ រហឹតរហៃ ញ័រសាច់ និងអស់កម្លាំងផងដែរ។ ហេតុដូចនេះហើយទើបអ្នកដែលមានបញ្ហាទាក់ទង់នឹងសតិ និងស្មារតី គឺមិនអនុញ្ញាតឲ្យពិសារកាហ្វេឡើយ ព្រោះវាអាចបណ្តាលឲ្យមានប្រតិកម្មដូចបានរៀបរាប់ខាងលើ។

ទីពីរ៖ អ្នកពិសារកាហ្វេក៏អាចជួយឲ្យអ្នកជៀសផុតពីការប្រឈម នឹងការកើតមានដុំក្រួសក្នុងដម្រង់នោមផង ដែរ។ អ្នកជំនាញបានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនជួយរំញោចដល់សាច់ដុំពោះវៀនធំ និងបង្កើននូវចលនារបស់វា ជួយសម្រួលដល់ការបត់ជើងធំ និងបន្ទោបង់។ ហេតុដូចនេះ វាជួយសម្អាត់ដល់ថង់ទឹកនោមរបស់អ្នក ដែលជាមូលហេតុជួយអ្នកជៀសផុតពីក្រួសក្នុងតម្រង់នោម។

ទីបី៖ ការហ្វេក៏អាចជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡុរីនៅក្នុងខ្លួនអ្នកផងដែរ ប៉ុន្តែវាពុំមែនជាភេសជ្ជៈ សម្រកទម្ងន់ទេ។ គេបានហៅកាហ្វេថាជាភាសជ្ជៈទប់ស្កាត់ដំណើរការស្រែកឃ្លាន ហើយកាហ្វេបង្កើននូវកម្តៅ ក្នុងខ្លួនអ្នកដែលអាចជួយដុតជាតិកាឡូរីបាន ប៉ុន្តែពុំទាន់មានការស្រាវជ្រាវច្បាស់លាស់ ទាក់ទងនឹងបញ្ហានេះនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេក៏មានផលអាក្រក់ផងដែរចំពោះសុខភាពរបស់មនុស្ស។

ទីមួយ៖ ការផឹកកាហ្វេអាចបណ្តាលឲ្យមនុស្សភាគច្រើនគេងមិនលក់។ ការផឹកកាហ្វេក្នុងពេលល្ងាចគឺមានភាគរយច្រើនអាចជម្រុញឲ្យអ្នកកើតជម្ងឺគេងមិនលក់ ឬបើអ្នកមានជម្ងឺនេះរួច វានឹងធ្វើឲ្យស្ថានភាពជម្ងឺរបស់អ្នកកាន់តែមានភាពធ្ងន់ធ្ងរ។ បើអ្នកផឹកកាហ្វេក្នុងកំឡុង ពេលកៀកម៉ោងគេង កាហ្វេនឹងធ្វើឲ្យអ្នកស្វាង ហើយជម្ងឹគេងមិនលក់របស់អ្នកនឹងអាចឈានទៅដល់ភាព រាំុរ៉ៃ។ មូលហេតុខាងលើនេះគឺដោយសារតែកាហ្វេដែលអ្នកពិសារ គឺស្ថិតនៅក្នុងខ្លួនអ្នកជាច្រើនម៉ោងដើម្បី ជួយប្រញាក់ខួរក្បាល់របស់អ្នក ឲ្យបង្កើនថាមពល។ ជាទូទៅ ចំពោះមនុស្សខ្លះ ជាតិកាហ្វេអ៊ីននឹងស្ថិតនៅ ក្នុងខ្លួនចំនួនពី ៤ ទៅ ៦ ម៉ោង ដែល ៦ម៉ោងក្រោយសារជាតិនេះនឹងកាត់បន្ថយនៅត្រឹម ៥០% ប៉ុន្តែ សូមចងចាំថា ល្បឿននៃការបំលែងសារជាតិកាហេ្វអ៊ីនគឺខុសគ្នាទៅតាម លក្ខណៈគីមី និងហ្សែនរបស់មនុស្ស។

ទីពីរ៖ ការទទួលទានកាហ្វេច្រើនហួលប្រមាណក៏បណ្តាលឲ្យកើតមានជម្ងឺលើសឈាម និងបេះដូងលោត ញាប់ ដែរ។ ក្នុងការពិសារ ១ ទៅ ៣ កែវក្នុង ១ថ្ងៃពុំមានផលប៉ះពាល់ធ្ងន់ ធ្ងរចំពោះអ្នកដែលមាន សុខភាពល្អ នោះឡើយ តែគួរប្រយ្នត័ចំពោះអ្នកដែលមានវ័យចំណាស់។ មិនទាន់មានការស្រាវជ្រាវគ្រប់គ្រាន់ទេ ថាតើហេតុ អ្វីទើបកាហ្វេ អាចបណ្តាលឲ្យកើតជម្ងឺលើសឈាម ប៉ុន្តែគេបានសង្កេតឃើញពីអ្នក ដែលផឹក កាហ្វេជាប្រចាំ គឺគេបានឃើញកម្រឹតឈាមអ្នកទាំងនោះ ឡើងខ្ពស់ជាងធម្មតា នៅពេលពិសារកាហ្វេរួច។

សរុបមកកាហ្វេ ជាភេសជ្ជៈដែលអាចនាំទាំងគុណសម្បតិ្ត និងគុណវិបត្តិចំពោះសុខភាព ។ គុណសម្បត្តិរបស់កាហ្វេ គឺវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលល្អសម្រាប់សុខភាព ហើយសារជាតិកាហ្វេអីុនក្នុងកាហ្វេអាចជួយពន្លឿនការរំលាយអាហារ ដែលធ្វើឲ្យលោកអ្នកស្រកទម្ងន់បានផងដែរ ។ យ៉ាងណាក៏ដោយមានការសិក្សាជាច្រើនបានបង្ហាញថាការញាំកាហ្វេច្រើន អាចបង្កឲ្យមានជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺគាំងបេះដូង ជំងឺវង្វេង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងមហារីកជាដើម ។

តើយើងគួរញាំកាហ្វេក្នុងកម្រិតណា ឬប៉ុន្មានពែងក្នុង ១ថ្ងៃ ទើបជាការល្អសម្រាប់សុខភាព?

ដើម្បីទទួលបានសុខភាពល្អពីការញាំកាហ្វេ យើងត្រូវស្វែងយល់ពីកម្រិតជាតិកាហ្វេអីុនដែលមានក្នុងកាហ្វេ និងកម្រិតជាតិកាហ្វេអ៊ីនដែលរាងកាយអាចទទួលបានប្រចាំថ្ងៃជាមុនសិន ។ ជាទូទៅរាងកាយរបស់មនុស្សពេញវ័យអាចទទួលជាតិកាហ្វេអ៊ីនបាន ៤០០ក្រាម ក្នុង ១ថ្ងៃ ដើម្បីជាប្រយោជន៍សម្រាប់សុខភាព ។ ក្នុងកាហ្វេ ១ពែង អាចមានផ្ទុកជាតិកាហ្វេអ៊ីនពី ៥០ ទៅ ៤០០ក្រាម (អាស្រ័យលើកាហ្វេចាស់ ឬស្រាល) តែជាទូទៅក្នុងកាហ្វេ ១ពែង មានផ្ទុកជាតិកាហ្វេអ៊ីនជាមធ្យម ១០០ក្រាម ។ ដូចនេះមានន័យថា ដើម្បីសុវត្ថិភាពលោកអ្នកមិនគួរញាំកាហ្វេឲ្យលើសពី ៤ពែង នោះទេក្នុងមួយថ្ងៃ ។ ហើយបើបន្ទាប់ពីការញាំកាហ្វេទៅ លោកអ្នកមានអារម្មណ៍វិលមុខ ឬញ័រទ្រូង លោកអ្នកគួរបន្ថយបរិមាណកាហ្វេឲ្យនៅតិចជាងនេះទៀត ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top