V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

ចង់ដឹងទេ! ហេតុអ្វីបានជាតួអង្គ កបិលមហាព្រហ្ម ដែលជាបិតានៃទេពធីតាទាំង១២ ត្រូវកាត់ព្រះសិរសា(ក្បាល)របស់ទ្រង់?

Last updated on មិថុនា 20th, 2019 at 07:27 am

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខ្មែរតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ គឺទាក់ទងជាសំខាន់ទៅនឹងរឿង កបិលមហាព្រហ្ម និងធម្មបាលកុមារ ដែលភ្នាល់គ្នាដោះប្រស្នាដោយដាក់ក្បាលគ្នាទៅវិញទៅមក។ រឿងនេះ គឺជាប្រភពនាំឲ្យមានពិធីផ្ទេរតំណែងទេវតារក្សាលោកនាថ្ងៃសង្ក្រាន្តឆ្នាំថ្មី នៃទេពធីតាទាំង ៧អង្គ ព្រមជាមួយនឹងការដង្ហែសិរសា ឬក្បាលកបិលមហាព្រហ្មជាបិតា ប្រទក្សិណភ្នំព្រះសុមេរុ៍ ជារៀងរាល់ឆ្នាំ។

តើរឿង កបិលមហាព្រហ្ម និងធម្មបាលកុមារ នេះ មានបង្កប់នូវខ្លឹមសារជាប្រយោជន៍អ្វីខ្លះដល់សង្គមមនុស្ស?

ខ្លឹមសារចម្បងនៃរឿង កបិលមហាព្រហ្ម និងធម្មបាលកុមារ គឺការល្បងប្រាជ្ញាគ្នារវាងតួអង្គទាំងពីរដោះប្រស្នា សិរី ៣ប្រការ ចោទសួរដោយ កបិលមហាព្រហ្ម ដែលជាប់ជាប្រវត្តិយូរលង់មកហើយ។

អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជាពុទ្ធសាសនាសម័យបច្ចុប្បន្ន អះអាងថា រឿងនេះ គឺជាគំនិតច្នៃប្រឌិតរបស់អ្នកនិពន្ធអក្សរសិល្ប៍ខ្មែរជំនាន់ដើម ដែលចង់បង្ហាញពីបញ្ញារបស់មនុស្សដែលតំណាងដោយតួអង្គធម្មបាលកុមារ ដែលមានន័យអ្នករក្សាធម៌ និងបញ្ញារបស់ព្រះអាទិទេព ឬទេវៈដែលតំណាងដោយតួអង្គ កបិលមហាព្រហ្ម។
ត្រង់ប្រការនេះ សាសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជាមួយចំនួនបញ្ជាក់បន្ថែមថា គឺដូនតាខ្មែរចង់អប់រំកូនចៅឲ្យចេះប្រើចំណេះដឹង ប្រាជ្ញាស្មារតីរបស់ខ្លួនដោះស្រាយបញ្ហាក្នុងជីវិតរស់នៅ ដោយមិនផ្ញើវាសនាទាំងស្រុងទៅលើអាទិទេព៖ «បានន័យថា មនុស្សយើងមានបញ្ញាមិនអន់ជាងអាទិទេពប៉ុន្មានទេ។ ធម្មបាលកុមារបានសម្ដែងនូវធម្មកថាទូន្មានមហាជន ទូន្មានមនុស្សនៅលើភពផែនដីនេះ ឲ្យមនុស្សយល់ដឹងទៅក្នុងធម៌ យល់ដឹងទៅក្នុងវិន័យ និងកិច្ចបដិបត្តិក្នុងជីវិតរស់នៅ។ ដូច្នេះ ធម្មបាលកុមារនេះជាមនុស្សមានបញ្ញាណាស់។ ឯកបិលមហាព្រហ្ម ដាក់ប្រស្នាឲ្យធម្មបាលកុមារដោះនោះ គឺដើម្បីឲ្យតម្លៃមកលើបញ្ញារបស់ធម្មបាលកុមារហ្នឹងកាន់តែប្រសើរឡើង ដែលប្រស្នាទាំងនោះមានលក្ខខណ្ឌជ្រៅ មានតែអ្នកប្រាជ្ញបណ្ឌិតទេដែលអាចដោះបាន»។

ប៉ុន្តែឯកសារនានាដែលកត់ត្រាតៗគ្នាជាច្រើនជំនាន់មកនេះ បង្ហាញថា ធម្មបាលកុមារ បានប្រឹងស្វែងរកចម្លើយអស់រយៈពេល ៧ថ្ងៃនៅតែរកមិនឃើញ ទើបដើរចូលទៅក្នុងព្រៃស្ងាត់ ហើយក៏បានស្តាប់ឮសត្វឥន្ទ្រីញីឈ្មោលជជែកគ្នានៅលើចុងត្នោត អំពីចម្លើយទៅនឹងប្រស្នាទាំង ៣ខ នោះ។

ទាក់ទងត្រង់អន្លើនេះ អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជាពុទ្ធសាសនាបកស្រាយថា អ្នកនិពន្ធអក្សរសិល្ប៍ខ្មែរជំនាន់ដើមបានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅក្នុងន័យធៀប គឺពុំមែនជាការស្តាប់សត្វឥន្ទ្រីពិតៗនោះទេ។

បើតាមការបកស្រាយរបស់ព្រឹទ្ធាចារ្យចាស់ទុំបុរាណ បានអធិប្បាយថា ការពិត គឺធម្មបាលកុមារបានប្រឹងប្រែងត្រិះរិះប្រើបញ្ញារកចម្លើយ សិរី ៣ប្រការនោះដោយខ្លួនឯង តាមរយៈការចម្រើនភាវនាកម្មដ្ឋាននៅក្នុងទីព្រៃស្ងាត់ ពិនិត្យមើលការប្រព្រឹត្តទៅនៃអាយតនៈ ឬឥន្ទ្រិយទាំង៦ នៅក្នុងកាយរបស់ខ្លួន។ ឥន្ទ្រិយទាំង៦នោះរួមមាន ចក្ខុន្ទ្រិយ (ភ្នែក) សោតិន្ទ្រិយ (ត្រចៀក) ឃានិន្ទ្រិយ (ច្រមុះ) ជីវ្ហិន្ទ្រិយ (អណ្ដាត) កាយិន្ទ្រិយ (រូបកាយ) និងមនិន្ទ្រិយ ឬសតិន្ទ្រិយ (គឺដំណើររបស់ចិត្ត និងសតិដែលរឭកដឹង និងឃើញនូវអ្វីៗដែលកើតមាននៅក្នុងកាយ៖ «គឺធម្មបាលកុមារប្រើឥន្ទ្រិយទាំង ៦ប្រការហ្នឹង ដោយសមាធិតាំងចិត្តស្ងប់អស់ ៧ថ្ងៃ មានសីលបរិសុទ្ធជាខាងដើម មានសមាធិជាកណ្ដាល ដោយមានបញ្ញាជាទីចុងបំផុត។ ពិចារណាដោយមនិន្ទ្រិយ (ចិត្ត) ទៅឃើញច្បាស់នូវរូបរាងកាយ នូវសរីរយន្តរបស់សព្វសត្វទាំងអស់ក្នុងលោក តើសិរីនៅត្រង់ណាខ្លះ? បញ្ញិន្ទ្រិយក៏ផុសឡើងជាឯក ទើបរកឃើញនូវសិរី ៣ប្រការ ហើយបានដោះស្រាយនូវបញ្ហាហ្នឹង ដែល កបិលមហាព្រហ្ម ញ៉ាំងឲ្យធម្មបាលកុមារស្វែងរក គឺមិនមែនយកសត្វឥន្ទ្រីទេ…»។

ប្រស្នារបស់ កបិលមហាព្រហ្ម ចោទសួរថា តើសិរី ៣ប្រការរបស់មនុស្សឋិតនៅត្រង់កន្លែងណា? ធម្មបាលកុមារ ឆ្លើយដោះស្រាយដោយសេចក្តីជាអាទិ៍ថា ខទី១ វេលាព្រឹក សិរីសួស្តីឋិតនៅលើមុខ។ ហេតុនេះ មនុស្សត្រូវយកទឹកមកលុបមុខ។ ខទី២ គឺថ្ងៃត្រង់ សិរីឋិតនៅលើដើមទ្រូង។ ហេតុនេះ មនុស្សត្រូវយកទឹកមកលាងទ្រូង។ ខទី៣ គឺវេលាយប់ សិរីឋិតនៅជើង។ ហេតុនេះ មនុស្សត្រូវយកទឹកមកលាងជើងនៅមុនពេលចូលដំណេក។

ចំពោះអត្ថន័យប្រស្នាទាំង ៣ខ ឬសិរី ៣ប្រការនេះ អ្នកប្រាជ្ញបណ្ឌិតផ្នែកពុទ្ធសាសនាគូសបញ្ជាក់ថា គឺអ្នកនិពន្ធអក្សរសិល្ប៍ខ្មែរក្នុងសម័យបុរាណ ចង់បង្ហាញអំពីន័យប្រៀបធៀបទៅនឹងដំណាក់កាលទាំងបី នៃវ័យរបស់មនុស្ស គឺបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ ដែលឧបមាទៅនឹងពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។

បើតាមអ្នកជំនាញ នេះអាចជាប្រតិកម្មដែលពួកវាមានទៅនឹងរលកយក្សដែលកំពុងតែមកដល់ ដោយសារវាអាចស្តាប់លឺ និងហាក់ដូចជាអាចដឹងមុនពីអ្វីដែលនឹងអាចកើតឡើង ដែលមនុស្សមិនបានដឹងទាល់តែសោះ។ លើសពីនេះទៀត សមត្ថភាពរបស់វាត្រូវបានបញ្ជាក់តាមរយៈសមត្ថភាពស្រូបក្លិន ហិតក្លិន រហូតអាចដឹង និងរកឃើញដល់កោសិកាមហារីកក្នុងខ្លួនមនុស្សទៀតផង។

សម្រាប់ការលើកឡើងពីវិញ្ញាណទី៦ដែលអាចឱ្យដឹងពីអ្វីលើសពីមនុស្សទៀតនោះ អ្នកជំនាញចិត្តវិទ្យារបស់សត្វ លោក Marti Miller ជឿថាទាំងសត្វ និងមនុស្សសុទ្ធតែអាចមានវិញ្ញាណនេះទាំងអស់គ្នា ប៉ុន្តែអ្វីដែលខុសប្លែកគឺមនុស្សយើងអាចមានសមត្ថភាពធ្វើការវែកញែក និងបកស្រាយបាតុភូតអ្វីដែលបានជួបប្រទះ ដែលអាចនឹងខុសពីឆ្កែ ដែលអាចមើលឃើញ ឬដឹងពីហេតុការណ៏អ្វីដែលចម្លែកដូចគ្នា ប៉ុន្តែពួកគេមិនអាចមានសមត្ថភាពវិភាគថាវាជាអ្វីឱ្យប្រាកដ ហើយបានត្រឹមតែចេញនូវប្រតិកម្មផ្សេងៗដូចជាភ័យខ្លាច រន្ធត់ ខឹង ព្រុស ឬក៏លូជាដើម។ សម្រាប់សត្វ សកម្មភាព ឬអ្វីដែលចម្លែកសម្រាប់មនុស្សអាចនឹងជាអ្វីដែលធម្មតាសម្រាប់ពួកវាដោយសារតែវាមិនអាចវិភាគទៅលើអ្វីដែលវាឃើញនោះទេ។

ការសិក្សាអំពីសមត្ថភាពវិញ្ញាណរបស់សត្វឆ្កែ នៅក្នុងសៀវភៅ “Dogs That Know When Their Owners Are Coming Home and Other Unexplained Powers of Animals: An Investigation” របស់ជីវវិទូលោក Rupert Sheldrake បានបង្ហាញនូវចំណុចមិនអាចបកស្រាយបានពីសត្វទាំងនោះ។

នៅពេលដែលម្ចាស់របស់វាមកដល់ផ្ទះខុសម៉ោងធម្មតា វាមិនត្រឹមតែមិនមានការភ្ញាក់ផ្អើលនោះទេ បែរជាហាក់ដូចជាដឹងមុន និងរំពឹងពីការមកដល់មុនទៅវិញ។ ការអង្កេតឃើញនេះ បញ្ជាក់ថាសម្រាប់សត្វឆ្កែអាចនឹងមានទំនាក់ទំនងពិសេសជាមួយនឹងអ្វីដែលវាអាចដឹង វាអាចលឺ និងឃើញខុសពីមនុស្ស ដែលគេមិនទាន់អាចបកស្រាយឱ្យច្បាស់បាន។

ដូចនេះ សរុបមកការដែលនិយាយថាសត្វឆ្កែអាចមើលឃើញខ្មោច នៅតែជាចំណុចដែលគេមិនទាន់អាចបកស្រាយបាន និងមិនអាចបដិសេធបានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកអង្កេតឃើញសត្វឆ្កែជាទីស្រលាញ់របស់អ្នកធ្វើអ្វីប្លែក ដូចជាផ្តោតអារម្មណ៏ទៅនឹងអ្វីដែលអ្នកមិនអាចមើលឃើញ ឬព្រុស ខ្លាចអ្វីផ្សេងដែលអ្នកមិនដឹងនោះ អ្នកគួរពិចារណា គិតថាហេតុអ្វីវាមានប្រតិកម្មបែបនេះ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top