V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

ចង់ដឹងទេ! ហេតុអ្វីផ្សារទួលទំពូងត្រូវបានជនបរទេសហៅថា ផ្សាររុស្ស៊ី ឬ (Russian Market)?

Last updated on មិថុនា 20th, 2019 at 07:28 am

ផ្សារទួលទំពូង (Phsar Tuol Poung) ជាផ្សារមួយក្នុងទីក្រុងភ្នំពេញ។ ផ្សារមានដាក់លក់វត្ថុអនុស្សាវរីយ វត្ថុមានតំលៃជាច្រើនដូចជារូបចំលាក់ គ្រឿងអលង្កា គ្រឿងមាស សំលៀកបំពាក់ជាដើម។ ផ្សារនេះត្រូវបានគេហៅផងដែរថាជាផ្សាររុស្ស៊ី (Russian Market) ពីព្រោះកាលពីមុន ផ្សារនេះធ្លាប់លក់ទំនិញនាំចូលពីប្រទេសរុស្ស៊ី។

ក្នុងអំឡុងឆ្នាំ១៩០៨ ភ្ញៀវទេសចរមួយភាគធំគឺជាជនជាតិរុស្សី ដោយហេតុនេះហើយផ្សារទួលទំពូងត្រូវបានគេដាក់ងារថាជាផ្សាររុស្សី ហើយនៅបច្ចុប្បន្ននេះប្រជាជនក្នុងស្រុកបានស្គាល់ថាជាផ្សារទួលទំពូង រីឯជនបរទេសបានស្គាល់ផ្សារនេះថាជាផ្សាររុស្សី។
បច្ចុប្បន្នផ្សារនេះជាទីពេញនិយមរបស់ជនបរទេសគ្រប់រូបដែលមកកម្សាន្តនៅទីក្រុងភ្នំពេញ។ កាលពីដើមផ្សារនេះត្រូវបានសាង សង់ឡើងនៅលើដីទួលហើយត្រូវបានដាក់ឈ្មោះថាទួលទំពូង ក៏ប៉ុន្តែនៅពេលនេះវាលែងក្លាយជាដីទួលទៀតហើយ។ ផ្សារទួលទំពូងមានទីតាំងនៅជិតសាលាវិទ្យាល័យទួលទំពូង។

ផ្សារនេះមានដាក់លក់គ្រឿងចំលាក់ឈើ ប្រាក់ និងស្ព័ន ព្រមទាំងរូបចំលាក់ រូបគំនូរ វត្ថុ អនុស្សាវរីយ៍ កំណាត់ ក្រមាធ្វើឡើងជាបែបផែនខ្មែរសម័យអង្គរ។ លើសពីនេះទៅទៀតនោះគឺ សំលៀកបំពាក់យកពីរោងចក្រក្នុងស្រុកសំរាប់ដឹកចេញទៅលក់នៅបរទេស។ សំលៀកបំពាក់ទាំង នោះមានតំលៃថោកជាងបើគេទៅរកទិញនៅក្រៅស្រុក។ចំណែកនៅខាងក្រៅផ្សារក៏មានផ្សារក្រោមឆ័ត្រដែលដាក់លក់ផ្ទាល់ដីនូវបន្លែ ត្រី សាច់ស្រស់ផងដែរ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top